កណ្តាលៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចព្រែកថ្មី (ព្រែកវត្តកណ្តាល) ក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដោយសារចរន្តទឹកជំនន់ហូរបុកចូលព្រែកយ៉ាងខ្លាំង ហៀរពីលើសំណង់ និងទំនប់កាត់ទទឹងព្រែកកម្ពស់ ០.៧ម៉ែត្រ បណ្តាលឲ្យបុកដាច់ទំនប់ទទឹងប្រវែង ១៥ម៉ែត្រ និងទំនប់ផ្លូវសងខាងព្រែក ប្រវែងប្រមាណ ៨០ម៉ែត្រ៕
មតិយោបល់