ព័ត៌មានជាតិ

យកពូថៅមកកាប់ឆៅបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ពាក់ព័ន្ធករណីគំនុំ

ត្បូងឃ្មុំ: កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការណ៍ជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋ បាលមង់រៀវ ធ្វើការពិនិត្យស្រាវ ជ្រាវឃាត់ខ្លួជនសង្ស័យ០១នាក់ ពាក់ពន្ធ័ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ នៅចំណុចមុខផ្ទះរបស់ឈ្មោះ មិន សារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំជាតិខ្មែរ ស្ថិតនៅ ភូមិ មង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ១និង១០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០ ១៩ ដោយមានការ ឯកភាពពីលោកឧត្តមសេ នីយ៍ស្នងការ និងមានការសម្របសម្រួលពីលោក ហាក់ សៀកលីមព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ។
ជនសង្ស័យឈ្មោះឈូក បារាំង ភេទប្រុសអាយុ៤៣ឆ្នាំជាតិខ្មែរ រស់នៅ ភូមិមង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបានធ្វើសកម្ម ភាពយកពូថៅកាប់មកលើជនរងគ្រោះឈ្មោះសុខា ឆៃម៉ុន ភេទប្រុសអាយុ៤១ឆ្នាំជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នាខណ: ពេលជនរង គ្រោះអង្គុយលេង នៅ ចំណុចកើតហេតុខាង លើចាំយក រថយន្តកំពុងលាងទឹកបណ្ដាលឲ្យ ត្រូវរបួសចំដៃឆ្វេងនិងត្រូវចំក្បាល (របួសធ្ងន់)មូលហេតុ គំនុំ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន បញ្ជួនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីកសាងសំនុំរឿងចាត់ការតាមនីនិវិធី ៕

 

មតិយោបល់