ព័ត៌មានជាតិ

ជនសង្ស័យចំនួន ៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយរកឃើញ….

កំពង់ឆ្នាំង: កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច និងកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ចុះពិនិត្យរ ដ្ឋបាលនៅចំណុចរោងចក្រហ្គោលដិនអ៊ីមភើរៀល ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយធ្វើតេស្តទឹកនោម រកសារធាតុញៀនលើមនុស្សចំនួន ៤៨ នាក់ (ប្រុស)។

ជាលទ្ធផល ៖ រកឃើញសារធាតុញៀនវិជ្ជមានចំនួន ៦នាក់។

បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់