អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani កាលពីថ្ងៃពុធបាននិយាយថា អាមេរិកគួរតែនៅឆ្ងាយពីការធ្វើឲ្យកើនកម្ដៅ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិ ដ៏រឹងមាំលោក John Bolton ត្រូវបានបណ្តេញចេញ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
លោក Bolton គឺជាអ្នកតស៊ូមតិដ៏ខ្លាំងបំផុតម្នាក់ នៅក្នុងគោលនយោបាយដាក់សម្ពាធអតិបរិមារបស់អាមេរិក មកលើសាធារណរដ្ឋអ៊ីស្លាម។
ដោយលោក Rouhani បានថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា «គោលនយោបាយតស៊ូរបស់អ៊ីរ៉ង់ នឹងមិនផ្លាស់ប្តូរ ដរាបណាសត្រូវរបស់អ៊ីរ៉ង់ បន្តដាក់សម្ពាធលើអ៊ីរ៉ង់នោះ»៕
មតិយោបល់