ព័ត៌មានជាតិ

អាណិតគាត់ណាស់! ជនបរទេសម្នាក់​ បាត់លិខិតឆ្លងដែន និងគ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅ ស្នើសុំសមត្ថកិច្ច…

ភ្នំពេញៈ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ និង២០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យពីជនបរទេសមួយរូប ដែលមកដាក់សំណើស្នើសុំ។

ជនបរទេសខាងលើឈ្មោះ ANDREW PHILIP WEBB ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិអង់គ្លេស (មកកាន់ប្រទេសកម្ពុជា បំណងទេសចរ)។

ដោយសាររូបគាត់ បានបាត់លិខិតឆ្លងដែន ស្នាក់នៅលើសទិដ្ឋាការ និងគ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅ ទើបចង់ឲ្យសមត្ថកិច្ច ជួយបញ្ជូនរូបគាត់ ត្រឡប់ទៅប្រទេសដើមវិញ។

បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់៕

មតិយោបល់