កំពង់ឆ្នាំង: កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រ លេខ២០-២១ ចំណុចលូបាក់ក្នុងភូមិសាស្រ្តភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស រវាងម៉ូតូសណ្តោងរ៉ឺម៉កបើកចេញពីទិសខាងលិចទៅកើត បើកបរដោយឈ្មោះ គង់ សេន ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភ្នំពេញ ស្នាក់នៅបណ្តោះអាសន្នភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ឌុបប្រពន្ធពីក្រោយឈ្មោះ សួង សារ៉េត អាយុ ៥៧ឆ្នាំ នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ពេលបើកមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្ត១គ្រឿងពុំស្គាល់ម៉ាក បានបុកម៉ូតូពីក្រោយ បណ្តាលឲ្យម៉ូតូខ្ទាតធ្លាក់ចេញពីជាយផ្លូវ ធ្វើឲ្យស្លាប់ទាំង២នាក់ប្ដីប្រពន្ធ។
ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចខ្លួនបាត់ បានបន្សល់ទុកបំណែករថយន្ត១បន្ទះ ពណ៌ឈាមជ្រូក រីឯសាកសពត្រូវបងប្អូនយកទៅភ្នំពេញ ធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់