ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែកទាស់ពាក្យសម្ដី ពូទាញពូថៅកាប់ក្មួយរបួសធ្ងន់

កោះកុង: កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង ៤និង៣០នាទីល្ងាច មានករណីហិង្សាវាយ ចំណុចភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។

ជនបង្កឈ្មោះ ផល ប៊ុនផង់ (ហៅ ង៉ែត) ភេទប្រុស អាយុ ២៧ឆ្នាំ(ត្រូវជាពូ) ជនជាតិខ្មែរ បានយកកូនពូថៅដៃកាប់ទៅលើឈ្មោះ កាន់ ឃា ភេទប្រុស អាយុ ១៧ឆ្នាំ(ត្រូវជាក្មួយ) ត្រូវជាក្មួយបណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល ត្រូវសាច់ញាតិបញ្ជូនទៅព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដោយសារស្ថានភាពរបួស ធ្ងន់ធ្ងរក៏បញ្ជូនបន្តទៅព្យាបាលឯរាជធានីភ្នំពេញ។

មូលហេតុ៖ ស្រវឹងស្រាទំនាស់ពាក្យសម្ដីគ្នា ក្នុងវង់ផឹកឈានដល់ប្រើអំពើហិង្សា ។

ជនសង្ស័យត្រូវសមត្ថកិច្ចស្រុកស្រែអំបិលឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាន ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់