ព័ត៌មានជាតិ

ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជិតបីម៉ឺនដុល្លារ នៅខេត្តសៀម

សៀមរាប: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី ពាក់ពន្ធនឹងករណីគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៣០នាទី ក្រុមទី៣ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់/ក្រុង/ខេត្តសៀមរាប ។

ជនសង្ស័យឈ្មោះ តែល ផាន់នី ហៅ (នី )ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឪ វន ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់/ក្រុង/ខេត្តសៀមរាប ។

សម្ភារៈបាត់បង់៖ បាត់បង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជិតបីម៉ឺនដុល្លារ។

វត្ថុតាងដកហូតបាន៖ រថយន្តមួយគ្រឿង ។

ដំណើររឿង៖ ខណៈដែលកម្លាំងនគរបាលក្រុងសៀមរាប កំពុងល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញរថយន្តមួយគ្រឿងម៉ាក ហាយឡិនឌ័រ ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AS-7428 ដូចនឹងភិនភាគរថយន្ត ដែលជនសង្ស័យជិះធ្វើសកម្មភាព ហើយក៏តាមឃ្លាំមើល រហូតមកដល់ពេលព្រលប់រថយន្តនេះ បានបើកចូលទៅឈប់នៅមុខសណ្ឋាគារ តាន់ កង ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ត្រូវឃាត់ខ្លួននាំទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុង។

ក្រោយឃាត់សាកសួរជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពប្រព្រឹត្តអំពើនោះប្រាកដមែន ចំណែកឯទ្រព្យសម្បត្តិ និងលុយដែលលួច បានយកទៅលក់ដើរចាយវាយអស់ហើយ រួចនគរបាលព្រហ្មទណ្ឌសៀមរាប កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់