ព័ត៌មានជាតិ

រថយន្តដឹកដីបុកអ្នកថ្មើរជើង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ព្រះសីហនុ: នាវេលាម៉ោងជាង ៣រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨០-១៨១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដីបុកអ្នកថ្មើរជើង ។

អ្នកថ្មើរជើងឈ្មោះ ផូ ឌីណា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវរថយន្តបុកពេលរត់ឆ្លងផ្លូវ បណ្តាលឲ្យរងរបួធ្ងន់ធ្ងរ ។

ចំណែករថយន្តខាងលើ គ្មានពាក់ស្លាកលេខ ធ្វើដំណើរពីភ្នំពេញ-ព្រះសីហនុ អ្នកបើកបរបន្ទាប់ពីបង្កហេតុរួច ទុករថយន្តចោលហើយចុះរត់គេចខ្លួន នៅមិនទាន់ស្គាល់អត្តសញ្ញាណឡើយ ។ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនមកសង្រ្គោះនៅគ្លីនិចឯកជន វាលរេញ

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងរថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់