តាកែវៈ ពលរដ្ឋបានរាយការណ៍ប្រាប់ Post News ថា នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្របែក ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មានករណីភ្លៀងធ្លាក់ លាយទ្បំនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំផ្ទះ ១ខ្នងខូចខាត ប៉ុន្តែមិនមានមនុស្សរងរបួសនោះទេ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សុខ ធាវី ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ។
មកទល់ពេលនេះ មិនទាន់ឃើញមានអាជ្ញាធរមូលដ្ឋាន ចុះមកសួរនាំនោះទេ ជាពិសេសលោកមេឃុំ និងអភិបាលស្រុកទ្រាំង ប្រហែលជាអស់លោកជាប់រវល់ មើលមិនឃើញសុខទុក្ខប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់ជួបបញ្ហាលំបាកខ្វះខាត ឬមួយថ្នាក់ក្រោមមិនរាយការណ៍ទៅថ្នាក់លើ តើឲ្យពួកគាត់ទៅសង្ឃឹមពីណាទៅ។
ករណីនេះ សារព័ត៌មានយើង មិនមានលេខទំនាក់ទំនងទៅអភិបាលស្រុក ថាដូចអ្វីដែលពលរដ្ឋបានរាយការណ៍មក ឬយ៉ាងណា។
សូមបញ្ជាក់៖ ក្រោយពេលកើតហេតុ ជនរងគ្រោះ បានទៅរាយការណ៍ប្រាប់មេភូមិ តែលោកឆ្លើយថា ហួសពេលហើយ។
ជនរងគ្រោះ បានសូមសំណូមពរទៅលោក អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាជួយដោះស្រាយឲ្យគាត់មានផ្ទះនៅវិញផង ដោយសារនៅពេលនេះ គាត់គ្មានជម្រក សម្រាប់រស់នៅនោះទេ៕
មតិយោបល់