កណ្តាលៈ កាលពីថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង១និង១៣នាទី នៅចំណុចមុខផ្ទះជនរងគ្រោះជាប់ផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ ឈ្មោះ សុខ វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជំនួយការមេធាវី មានទីលំនៅភូមិ-សង្កាត់កើតហេតុ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានចំនួន០៤នាក់ ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក (គេចខ្លួន) ។
សំភារៈបាត់បង់(រកឃើញ)វិញរថយន្ត១គ្រឿងម៉ាកToyota(Prius)ពណ៌ក្រហម ស៊េរី ២០០៧ ស្លាកលេខ ភ្នំពេញ ២BA-៧៨៩៦ (រថយន្តមានភិនភាគសំគាល់ កញ្ចក់ខ្មៅ យ៉ាន់ផ្កាច័ន្ទ កំពិតគូទខាងស្តាំ )។
តាមប្រភពព័ត៌មានមុនពេលកើតហេតុផ្ទះជនរងគ្រោះជាផ្ទះល្វែងជាប់និងជាតិលេខផ្លូវ២១ មុខផ្ទះគ្មានរបងការពារឡើយ ជាង២ខែមកហើយជនរងគ្រោះតែងតែទុករថយន្តរបស់ខ្លួននៅខាងមុខផ្ទះជានិច្ច តែគ្មានភ្ជាប់ប្រពន្ធ័GPS នោះឡើយ។
លុះមកដល់វេលាម៉ោង១១យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះបានទុករថយន្តរបស់ខ្លួននៅខាងមុខផ្ទះដូច សព្វដង ហើយចូលសំរាកបាត់ទៅ ។ រហូតដល់វេលាម៉ោង ៦ព្រឹកទើបជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើងបានដឹងថាបាត់រថយន្ត ហើយរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យដល់កន្លែងកើតហេតុ ។ តាមរយៈឆែកកាម៉េរ៉ាសុវត្ថិភាពតាមដងផ្លូវ ឃើញមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមិន
ស្គាល់ម៉ាក បានទម្លាក់គ្នាវាម្នាក់ឲ្យដើរចុះដើរ ឡើងកាត់មុខផ្ទះជនរងគ្រោះហើយធ្វើសកម្មភាពលួចរថយន្តយកបានទៅបាត់តែម្តង ។
លទ្ធផងស្រាវជ្រាវរហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០យប់ ជនរងគ្រោះ ក៏បានតាមរកឃើញរថយន្តរបស់ខ្លួននៅជាន់ខាងលើ ដែលត្រូវជនសង្ស័យបានយកផ្លុងចោល នៅចំណុចចំណតរថយន្តជាន់ទី៤នៃសណ្ឋាគារឈូកទិព្វ៥ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍សង្កាត់ផ្សារដើមគរដកហូតយកមករក្សាទុក បន្ទាប់មកក៏បានប្រគល់បន្ត មកឲ្យសមត្ថកិច្ចក្រុងតាខ្មៅតែម្តង ។
ក្រោយមកសមត្ថកិច្ច បានប្រគល់រថយន្តខាងលើនេះ ជូនទៅជនរងគ្រោះយកទៅប្រើប្រាស់ជាបណ្តោះអាសន្នវិញ៕
មតិយោបល់