ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧ និង១០នាទី មានករណីប្រទុស្តិ៍កេរ្តិ៍ខ្មាស់ នៅក្នុងបន្ទប់ជួលផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ យឹម ឈុននី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
កុមារីរងគ្រោះឈ្មោះ ខ.ដ ភេទស្រី អាយុ ១០ឆ្នាំ ។
សម្ភារៈបន្សល់ទុក៖ សំពត់ខ្លីពណ៌ខ្មៅ ០១ , អាវសដៃវែង០១ ។
ដំណើររឿង៖ មុនពេលកើតហេតុខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង១០នាទី ឪពុកម្តាយបានទុកកុមារីរងគ្រោះ ឲ្យនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ឃើញឱកាសល្អជនសង្ស័យមានបន្ទប់ជួលនៅជិត ដើរចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ អង្គុយមើលទូរទស្សន៍ជិតគ្នា ឃើញលេចចេញប្រដាប់ភេទ ក៏បានលើកជនរងគ្រោះដាក់លើគ្រែ យកដៃរបស់ខ្លួនស្ទាប់ប្រដាប់ភេទក្មេងស្រីរងគ្រោះ។ បន្ទាប់មកក្មេងស្រីរងគ្រោះយំ ជនសង្ស័យបានគំរាមជនរងគ្រោះ មិនឲ្យប្រាប់អ្នកណា រួចដើរចេញទៅធ្វើការបាត់។ លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ពេលយប់ជនរងគ្រោះបាននិយាយប្រាប់ម្តាយថាជនសង្ស័យខាងលើ បានយកដៃស្ទាប់ប្រដាប់ភេទខ្លួន។ ព្រឹកថ្ងៃឡើងក្រុមគ្រួសាររបស់ជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់