ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនម្ចាស់បន្ទប់ ២នាក់ប្ដីប្រពន្ធ និងជសង្ស័យច្រើននាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យចំនួន៨នាក់ ស្រី១នាក់ ត្រូវបានកម្លាំងអាជ្ញាធរសមត្ថកិច្ចសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ចុះទៅឃាត់ខ្លួនបាន ដកហូតថ្នាំញៀន៨កញ្ចប់តូច កាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមលោក វ៉ា សាវឿន ចៅសង្កាត់ចមចៅ៣ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ជុំវិញសន្តិសុខ នៅចំណុចខាងលើ មានប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន ទើបកម្លាំងអាជ្ញាធរ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះទៅចាប់ឃាត់ខ្លួនដល់ក្នុងបន្ទប់ជួល ដែលក្រុមជនសង្ស័យកំពុងពពាក់ពពូនគ្នា ក្នុងនោះមានម្ចាស់បន្ទប់២នាក់ ស្រី១នាក់ បុរស ៥នាក់ទៀត និងរកឃើញថ្នាំញៀន ជារបស់ ជនសង្ស័យ៦នាក់ ហើយឃាត់នាំមកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ។

ជនសង្ស័យរួមមាន៖
១/ ឈ្មោះ អ៊ុ រតនា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។
២/ ឈ្មោះ កើយ ឡាំ ភេទប្រុស អាយុ ២៧ឆ្នាំ ។
៣/ អ៊ី ធាន ភេទប្រុស ២៣ឆ្នាំ ។
៤/ ម៉ាន់ ម៉េងហុង ភេទប្រុស អាយុ ១៧ឆ្នាំ ។
៥/ ឈ្មោះ ទី សត្ត្រាសក្កវ័ន ភេទប្រុស អាយុ ២៦ឆ្នាំ ។
៦/ ឈ្មោះ គួយ សំបូរ ភេទប្រុស អាយុ២៨ឆ្នាំ ។
៧/ ឈ្មោះ គួយ ផាន់ ភេទប្រុស អាយុ៣១ឆ្នាំ ។
៨/ ឈ្មោះ អឿន ស្រីជី ភេទស្រី អាយុ ១៩ឆ្នាំ ។

តាមអាជ្ញាធរបានឲ្យដឹងដែរថា ម្ចាស់បន្ទប់ ២នាក់ ឈ្មោះ អឿន ស្រីជី និងប្តីឈ្មោះ គួយ សំបូរ ហើយសមត្ថកិច្ចរកឃើញថ្នាំញៀនចំនួន ៨កញ្ចប់ផងដែរ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕

មតិយោបល់