ព័ត៌មានជាតិ

ចោរគាស់ផ្ទះមន្ត្រីសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យម្នាក់ លួចយកគ្រឿងអលង្ការជិត២០០០ដុល្លារ

ភ្នំពេញ: មន្ត្រីសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យម្នាក់ ត្រូវបានគេស្គាល់ព្រះនាមថា ស្ទាំងខៀវ៤ ខណ:ចុះបំពេញបេសកកម្មបង្ក្រាបល្បែងសង្វៀនជល់មាន់មួយកន្លែងក្នុងភូមិថ្មគោល សង្កាត់ចោមចៅ កាលពីម្សិលមិញ ពេលត្រឡប់​មកដល់ផ្ទះវិញ គ្រឿងអលង្ការមានខ្សែក ខ្សែដៃ និងចិញ្ចៀនសរុបជិត២ពាន់ដុល្លារ ត្រូវបានចោរគាស់ផ្ទះលួចទៅអស់។

ម្ចាស់ផ្ទះ ដែលជាមន្ត្រីសន្តិសុខមានឈ្មោះ អ៊ូ សុផល អាយុ៤០ឆ្នាំ មុខរបរជាសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យ ព្រះនាមស្ទាំងខៀវ៤ មាន​ប្រពន្ធឈ្មោះ ពៅ សុផាត អាយុ៣៨ឆ្នាំ រស់នៅផ្ទះលេខ១០៤៧ ក្រុម១B ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

គាត់បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ មករា នេះថា ខណ:ដែលរូបលោកកំពុងតែ​ចុះបំពេញបេសកកម្មប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់លួចលាក់មួយកន្លែងក្នុងភូមិថ្មគោលកាលពីរសៀលម្សិលមិញរួចហើយនោះ នៅពេលដែលត្រឡបើមកផ្ទះវិញ ត្រូវបានចោរគាស់ផ្ទះយកអស់គ្រឿងអលង្ការអស់គ្មានសល់សរុបជាទឹកប្រាក់ជិត២ពាន់ដុល្លារ ក្នុងនោះមានខ្សែក ផ្លាកដៃ១ខ្សែចិញ្ចៀន១វង់ និងក្រវិល១គូ។

លោកស្ទាំងខៀវ៤ បាបរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា ទ្រព្យសម្បត្តិទាំងអស់នោះរូបលោក និងប្រពន្ធលោកប្រឹងប្រែងសន្សំលុយជាង១០ឆ្នាំមកហើយ ទើបទិញបានគ្រឿងអលង្ការទាំងអស់នោះ ឥឡូវត្រូវចោរលួចអស់គ្មានសល់។

ក្រោយកើតហេតុលោក​បានមកដាកមពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលកាកាប ដើម្បីឲ្យ​នគរបាលជួយវែកមុខជនល្មើស៕

មតិយោបល់