សណ្ឋាគារ The Raj Palace Hotel ដែលត្រូវបានគេដឹងថាជាសណ្ឋាគារមួយ ដែលមានតម្លៃថ្លៃបំផុត ដោយអ្នកដែលអាចស្នាក់នៅមាន មានតែ ប្រធានាធិបតី ខ្សែរាជវង្ស អ្នកជំនួញល្បីៗ មហាសេដ្ឋី និងតារាចម្រៀង ដែលមានលុយរាប់សិបឡាន ទើបអាចស្នាក់នៅ បន្ទប់សណ្ឋាគារដែលមានតម្លៃថ្លៃកប់ពពកដូចនេះ ។
សម្រាប់ការស្នាក់នៅមួយយប់ របស់សណ្ឋាគារខាងលើ គឺ ៤៥០០០ ដុល្លារ ស្ថិតនៅក្នុងទីក្រុង Jaipur ប្រទេសឥណ្ឌា ។
បើតាមរបាយការណ៍បានឲ្យដឹងថា ជនល្បីៗដែលធ្លាប់ទៅស្នាក់នៅទីនេះ មាន អតីតប្រធានាធិបតី Bill Clinton ខ្មោចតារាចម្រៀង Michael Jackson តារាចម្រៀង Rihanna មហាសេដ្ឋី Richard Branson និង Bill Gates ។
សណ្ឋាគារដ៏ថ្លៃនេះ វាមិនខុសអ្វីពីបន្ទប់ក្នុងបរមរាជវាំងនោះទេ ដោយបន្ទប់នីយមួយៗ មាន លាតសន្ធឹង ១៥០០ ម៉ែត្រក្រឡា ដោយមាន កម្ពស់ ៤ ជាន់ ។ សម្រាប់ការតុបតែងនៅបន្ទប់នេះដែរ មានសុទ្ធសឹងជាគ្រឿងប្រណីត និងកន្លែងខ្លះតុបតែង និងធ្វើឡើងពីមាស ដែលផ្តល់នូវផាសុកភាពចំពោះភ្ញៀវដែលមកកាន់បន្ទប់សណ្ឋាគារមួយយប់ ដ៏ថ្លៃបំផុតនេះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់