ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ករណីខ្យល់កន្ត្រាក់ភ្លៀងខ្លាំង បណ្ដាលបាក់ដើមឈើ និងបង្គោលភ្លើង

កំពង់ស្ពឺ: កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង ១៦និង១៥នាទី ករណីភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ខ្លាំងនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត ៨៣-៨៤ បណ្តាលឲ្យបាក់ដើមឈើរលំ ចំនួន ៧ដើម និងបង្គោលភ្លើងបាក់អស់ចំនួន ៥ដើម បណ្តាលឲ្យមានការកកស្ទះចរាចរណ៍អស់រយ:ពេល១ម៉ោងកន្លះ ទម្រាំក្រុមការងារកាត់ដើមឈើអូសចេញពីផ្លូវរួចរាល់ ។

ករណីខាងលើមិនបណ្តាលឲ្យមានការគ្រោះថ្នាក់ដល់មនុស្សនិងរថយន្តទេ៕

មតិយោបល់