ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នស្រីៗ នារីម្នាក់ទៅបោកខោអាវ ត្រូវបងថ្លៃវាយពីរបី រួចចាប់អូសទៅចាប់រំលោភក្នុងលូ

រតនគិរីៈ នៅយប់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៥និងនិង៣០នាទី មានករណីរំលោភសេពសន្ថវៈមួយបានកើតឡើង ចំក្នុងលូស្ពានអូរផ្លាង ស្ថិតភូមិចាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

មូលហេតុ៖ មុនកើតហេតុជនរងគ្រោះបានទៅងូតទឹកបោកខោអាវ នៅចំណុចអូរផ្លាង ចម្ងាយពីផ្ទះប្រមាណ ៧០ម៉ែត្រ
ជនបង្កបានឃើញជនរងគ្រោះ នៅងូតទឹកតែម្នាក់ឯង ក៏បានចូលវាយពីរទៅបីដៃរួចទាញទៅរំលោភក្នុងលូបានសម្រេច។

ជនរងគ្រោះឈ្មោះ ស ន ភេទស្រី អាយុ ២៧ឆ្នាំ (នៅលីវត្រូវ ជាប្អូនថ្លៃជនបង្ក)។

ជនសង្ស័យឈ្មោះ ក្លាន អេម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិច្រាយ មុខរបរ កសិករ
-ទីលំនៅបច្ចុប្បន្នភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី (ត្រូវជាបងថ្លៃជនរងគ្រោះ)។

ក្រោយពីកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតជនបង្កបានរត់គេចខ្លួនបាត់៕

មតិយោបល់