ព័ត៌មានជាតិ

រថយន្តឡង់គ្រីស័រ ពាក់ស្លាកលេខ ខេមភូមិន្ទ02 2-1114 បុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ពោធិ៍សាត់: កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១៩៤-១៩៥ ភូមិអណ្តូងសំប៊ូរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ឃុត មឿន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិទួលស្វាយ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
អ្នកបើកបររថយន្តឈ្មោះ កែវ ភារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

ដំណើររឿង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្ករឡើង ដោយរថយន្ត ១គ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ខេមភូមិន្ទ02 2-1114 បុកនឹងម៉ូតូបណ្តាល ឲ្យមនុស្សស្លាប់បាត់បង់ជីវិត ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ រត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់