ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរថយន្ត ហាយឡែនឌ័របើកវ៉ាជែង ក្នុង ល្បឿនលឿនបានជ្រុលបុកជាមួយម៉ូតូ ម៉ាក សង់កូរ៉េជិះដោយយុវជន២នាក់ បណ្តាលឲ្យម្នាក់ប៉ើងហោះទៅបុកកញ្ចក់រថយន្តម៉ាក ម៉ាស្តា ធ្លាក់ ទៅក្រោយបែកក្បាលស្លាប់ចំណែក យុវជនម្នាក់រងរបួសធ្ងន់ធ្ងរ រីឯ ម៉ូតូ របស់ជនរងគ្រោះ បានខ្ទាតចូលក្រោមរថយន្តក្រឡុកបេតុងមួយគ្រឿងទៀតដែលបើកក្រោយ រថយន្តម៉ាស្តាស្របទិសគ្នាជាមួយម៉ូតូ ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៦និង៣៥នាទីថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវសម្តេច ជាស៊ីមក្បែរផ្សារបឹងបៃតង ក្នុងភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មាននៅមុនពេល កើត ហេតុ គេឃើញរថយន្ត ហាយឡែនឌ័រពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 2X. 8587 ដោយបុរសម្នាក់បើកបរ តាមបណ្ដោយ ផ្លូវសម្ដេចជា ស៊ីម ក្នុងទិស ដៅ ពី កើត ទៅ លិចល្បឿន យ៉ាង លឿនវ៉ាគេឯងលុះមកដល់ចំណុចកើតហេតុស្រាប់ តែ វ៉ាជែង ជ្រុល ចូលផ្លូវខាងឆ្វេងដៃបុកជាមួយម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហមពាក់ ស្លាក លេខកណ្តាល1K-5178 ជិះដោយ យុវជន២នាក់ក្នុងទិសដៅ ពីលិចទៅកើតបញ្ច្រាស់ ទិសគ្នាពេញ ទំហឹង ប៉ើង យុវជនម្នាក់ ហោះ បុកនិងកញ្ចក់រថយន្តម៉ាស្តា ដែលបើកពីក្រោយម៉ូតូ ស្របទិ សគ្នាបណ្តាល អោយបែកក្បាកបាក់ក ស្លាប់ មួយ រំពេច ចំណែក យុវជនម្នាក់ទៀតរងរបួស ធ្ងន់ដឹកដឹកទៅស្គោះបន្ទាន់រីឯ ម៉ូតូ ជនរងគ្រោះ ខ្ទាតទៅចូលក្រោមរថយន្តក្រឡុកបេតុងកិនជាប់។
ទាក់ទងទៅជំនាញចរាចរ ណ៍ស្នងការ នគរបាល រាជធានី ភ្នំពេញ អោយចុះមកវាស់វែងមធ្យោបាយទាំង៤គ្រឿង យកទៅ រក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នង ការ នគរបាលរាជធានីភ្នំពេញ ដើម្បី រងចាំការ ដោះស្រាយ។
ក្រោយពេលកើតហេតុហេតុភ្លាមរថយន្តហាយ ឡែនឌ័របានព្យាយាម បើកគេចចេញក៏ត្រូវនគរបាលខណ្ឌសែនសុខឃាត់បាននាំអ្នកបើកបរទៅអធិការដ្ឋានខណ្ឌទុកប្រគល់ឲ្យជំនាញចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់