ព័ត៌មានជាតិ

សមត្ថកិច្ចល្បាតប្រទះឃើញមុខសញ្ញាម្នាក់ ដកហូតកាំបិតស្នៀតដងជ័រ ព្រមទាំងម៉ូតូធំ១គ្រឿង

ស្វាយរៀង: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា ចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ និងឆែកឆេរដកហូតកាំបិតស្នៀតដងជ័រព្រមទាំងម៉ូតូធំមួយគ្រឿងមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករំដួល ។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ មោគនីម៉ឺន អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលទ្រា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តិ៍ទឹកនោម ជាលទ្ធផលមានសារធាតុញៀនក្នុងខ្លួន និងដកហូតរួមមានម៉ូតូមួយគ្រឿងម៉ាក (MSX) ប្រាក់ដុល្លារ១០០$ ប្រាក់រៀល១១៥០០រៀល ទូរស័ព្ទដៃ មួយគ្រឿងម៉ាក (NOKIA) និងកាំបិតស្នៀតដងជ័រប្រវែង៤០សង្ទីម៉ែត្រ ចំនួន១ផងដែរ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់