ព័ត៌មានជាតិ

ភ្លៀងកំពុងជន់លិចផ្លូវលំបឹងរាំង-ព្រែកក្រាញ់ កន្លែងខ្លះឡើងដល់ជាងកន្លះម៉ែត្រ

ព្រះសីហនុៈ ព្រឹកថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៩នេះនៅឃុំសាមគ្គី ស្រុកព្រៃនប់ ចំណុច ស្រែធំ ក្នុងភូមិបឹងរាំង ជំនន់ទឹកភ្លៀង កំពុងជន់លិចផ្លូវលំបឹងរាំង-ព្រែកក្រាញ់ កន្លែងខ្លះឡើងដល់ជាងកន្លះម៉ែត្រ និងមានប្រវែង ប្រហែល ៤០០ ម៉ែត្រលើបណ្តោយផ្លូវលំនេះ ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋផងដែរ។
បើតាមមន្ត្រីមូលដ្ឋានស្ថានភាពទឹកកំពុងហូរកាត់ផ្លូវខ្លាំង ហើយភ្លៀងក៏កំពុងធ្លាក់បន្តនៅតំបន់នោះ ៕

មតិយោបល់