ព័ត៌មានជាតិ

មេការខារ៉ាអូខេម្នាក់ ចែកចាយសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងផ្ទះសំណាក់ចំការដូង

ព្រះសីហនុ: នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធករណីចែកចាយសារធាតុញៀនខុសច្បាប់ ត្រង់ចំណុចផ្ទះសំណាក់ចម្ការដូង ស្ថិតភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ឡាយ ស្រីល័ក្ខ ភេទស្រី អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ មេការខារ៉ាអូខេ។

វត្ថុតាងដកហូត៖
សារធាតុញៀនចំនួន ១កញ្ចប់
ទូរស័ព្ទដៃចំនួន ២គ្រឿង
លុយចំនួន ២១៥,០០០រៀល
ម៉ូតូ១គ្រឿងម៉ាក Zoomer-X។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់