ផ្ទះ ព័ត៌មានជាតិ សូមប្រុងប្រយ័...

សូមប្រុងប្រយ័ត្ន! ករណីដុតសំរាម បណ្ដាលឲ្យភ្លើងឆេះផ្ទះ

0

កំពង់ធំ: នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង២៥នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន ០១ខ្នង ស្ថិតនៅភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ម្ចាស់ឈ្មោះ ហ៊ុន សុភី ភេទប្រុស អាយុ ៤២ឆ្នាំ ផ្ទះប្រភេទសំណង់ទំហំ ៣ម៉ែត្រx៤ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស្លឹក។

មូលហេតុ៖ ធ្វេសប្រហែសដុតសំរាមក្រោយផ្ទះ។

ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចេញអន្តរាគមន៍ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្តស្មើ៤ម៉ែត្រគុប រលត់ទាំងស្រុងមិនបណ្តាលឲ្យឆេះរាលដាលបន្ត កម្លាំងចុះអន្តរាគមន៍សរុបចំនួន ៤នាក់៕

មតិយោបល់