កណ្តាលៈ មានករណីហិង្សាដោយចេតនាកើតហេតុថ្ងៃទីវេលាម៉ោង ១៨និង៣០នាទី ១៤ខែញ្ញា ឆ្នាំ២០១៩ ចំណុចភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ បៀន បូរ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករធ្វើផ្លូវ មាននទីលំនៅភូមិក្តុលក្រោម ឃុំទន្លុង ស្រុកមេមុត ខេត្តត្បូងឃ្មុំ។
ជនសង្ស័យ ឈ្មោះ ថន វុទ្ធី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ឃាត់ខ្លួន)។វត្ថុតាងចាប់យក៖កណ្តៀវចំនួន០១។
សត្ថមត្ថកិច្ចឲ្យដឹងជនសង្ស័យទើបចេញពីពន្ធនាគារបានរយះពេល ០២ខែ ពាក់ពន្ធ័ករណី ហិង្សាដោយចេតនា។
នៅពេលកើតហេតុជនសង្ស័យបានដើរចេញពីផ្ទះរបស់ខ្លួនសំដៅមកកន្លែងកម្មករធ្វើផ្លូវស្នាក់នៅឈ្មោះ សឿង ដុំ (ប្តី-ប្រពន្ធ) នៅភូមិ-ឃុំ-កើតហេតុ ពេលទៅដល់ជនសង្ស័យបានគំរាមជនរងគ្រោះថា ពួកអ្ហែងប្រយ័ត្នងាប់ បន្ទាប់មកជនសង្ស័យដើរចេញបាត់មួយសន្ទុះក៏ដើរត្រឡប់មកវិញ ដោយមានកាន់ដបស្រា ពេលដើរទៅដល់កន្លែងកើតហេតុ ជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះ តែជនរងគ្រោះឃើញទាន់ក៏រត់គេចចេញ ហើយទៅប្តឹងលោកមេភូមិក្រូចសើច បន្ទាប់មកលោកមេភូមិបានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឬស្សី កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ ពេលសមត្ថកិច្ចទៅដល់ជនសង្ស័យបានទាញកណ្តៀវកាប់មកលើសមត្ថកិច្ចប៉ុស្តិ៍ តែមិនត្រូវ ហើយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង
បញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់