ភ្នំពេញៈ នៅវេលាម៉ោង ៥និង០០នាទីល្ងាចថៃ្ងទី១៩ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ អស់១ខ្នង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៩R ផ្ទះលេខ ៥៨៧ ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សី កែវរាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ គុជ ហ៊ុច ភេទប្រុស អាយុ៧៦ ឆ្នាំ មុខរបរ នៅផ្ទះ ប្រភេទសំណង់ ថ្មក្រោមឈើលើ ប្រក់សង័្កសី ទំហំ ៨x១៦ម៉ែត្រ។
សម្ភារខូចខាត៖ ឆេះផ្ទះប្រហែល ៧០ភាគរយ និងសម្ភារប្រើប្រាស់អស់ទាំងស្រុង តែមិនបង្កឲ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាងឡើយ។
ហេតុការណ៍នេះ មានការចេញអន្តរាគមន៍៖
-រថយន្តការិយាល័យអគ្គិភ័យចំនួន ៩គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៩ឡាន ស្មើនឹង ៣៦ម៉ែត្រគូប ។
-រថយន្តជំនួយក្រសួងមហាផៃ្ទចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡានសើ្មនឹង ១២ម៉ែត្រគូប។
-រថយន្តខណ្ឌឫស្សីកែវចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡានសើ្មនឹង ៤ម៉ែត្រគូប។
-រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ៤គ្រឿងមិនបានប្រើប្រាស់ទឹក។
មូលហេតុ៖ ដោយសាឆ្លងចន្តអគ្គិសនី បានពន្លត់ចប់នៅម៉ោង ៥និង៤៥នាទី នាថ្ងៃខែឆ្នាំដដែល៕
មតិយោបល់