ព័ត៌មានជាតិ

ពលរដ្ឋនាំគ្នាបិទផ្លូវជាតិលេខ៤ ទាំងមេឃកំពុងភ្លៀង

ព្រះសីហនុៈ ប្រជាពលរដ្ឋជាច្រើននាក់នៅថ្ងៃទី២៦ កញ្ញា ២០១៦នេះ បាននាំគ្នាបិទផ្លូវជាតិលេខ៤ ទាំងមេឃកំពុងធ្លាក់ភ្លៀងយ៉ាងជោកជាំ។

ផ្លូវចំនួន២កន្លែងត្រូវបានបិទ គឺនៅមុខច្រកចូលតំបន់សេដ្ឋកិច្ចពិសេសឃុំបិតត្រាំងមួយកន្លែង និងនៅម្តុំឃ្លាំងលើ ក្រុងព្រះសីហនុមួយកន្លែង។

តាមប្រភពឲ្យដឹងឡើងថា ការបិទផ្លូវជាតិរយៈពេលខ្លីនេះធ្វើឡើង ក្រោយពីសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុបានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ នៅម្តុំជិតរោងចក្រ (RCI) ពាក់ព័ន្ធនឹងយុទ្ធនាការរបស់រដ្ឋបាលខេត្តព្រះសីហនុធ្វើការទប់ស្កាត់ការកាប់រានលើដីព្រៃតំបន់ក្បាលឆាយ៕

photo_2016-09-26_15-00-52photo_2016-09-26_15-00-45photo_2016-09-26_15-00-48photo_2016-09-26_15-00-50

មតិយោបល់