ភ្នំពេញៈ នៅវេលាម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ មានករណីដាច់ភ្លើងនៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ រួមមាន ខណ្ឌទួលគោក សែនសុខ និងខណ្ឌឫស្សីកែវ។ នេះបើការជូនដំណឹងរបស់អគ្គិសនីកម្ពុជា មុននេះ១០នាទី។
អគ្គិសនីកម្ពុជា ជូនដំណឹងថា “នៅថ្ងៃទី18 ខែសីហា ឆ្នាំ2016 នៅវេលាម៉ោង9:00នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី1(GS1-F2A, F3A, F13) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (1)ផ្លូវលេខ70 ផ្លូវលេខ522 ផ្លូវលេខ291 ផ្លូវលេខ566 ផ្លូវលេខ314 ផ្លូវលេខ351 ផ្លូវលេខ528 ផ្លូវលេខ530 ផ្លូវលេខ337 ផ្លូវលេខ317 សង្កាត់បឹងកក់ សង្កាត់បឹងកក់1 និង2 ខណ្ឌទួលគោក (2)ភូមិប៉ាយាប ភូមិប៉ាយាបខាងកើត ផ្លូវឧកញ៉ាម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (3) ផ្លូវជាតិលេខ5 ផ្លូវលេខ93 ភូមិផ្សារតូច សង្កាត់ទួលសង្កែ ផ្លូវហាងសាំង ភូមិមិត្តភាព ភូមិសាមគ្គី ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ”។
បច្ចុប្បន្នអគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេស ទៅធ្វើការស្វែងរកកំហូច និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់