ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត នៅវេលាម៉ោង៨ និង ៤១ នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។
ជនរងគ្រោះឈ្មោះ ម៉ាត់ សម្រូត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរ លក់សាច់គោ រស់នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-0300 ជិះដោយបុរម្នាក់ មិនពាក់មួកសុវត្តិភាព មកដល់ចំណុចកើតហេតុ ជ្រុលបុករថយន្តមួយគ្រឿង មិនចាំម៉ាកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម រួចរថយន្តបានបើកគេចពីកន្លែងបាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងខាងលើ ដោយភាគីខាង ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ ទើបបន្ទាប់ពីត្រួតពិនិត្យរួច បានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់