ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកបុកអ្នកថ្មើរជើង ស្លាប់ភ្លាមៗនៅនឹងកន្លែង

ព្រះសីហនុ: កាលពីម៉ោងជិត៨យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវបេតុង នៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រថយន្តមិនចាំម៉ាក បានបុកអ្នកថ្មើរជើង បណ្ដាលស្លាប់នៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ យឹម អែក ភេទស្រី អាយុ ៧១ឆ្នាំ ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ (សតិមិនសូវគ្រប់)។

បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នកបើករថយន្ត បានបើករថយន្តគេចបាត់ចេញពីកន្លែងកើតហេតុ៕

មតិយោបល់