ព័ត៌មានជាតិ

រថយន្តដឹកប្រេងតេលា បុករថយន្តកុងតឺន័រ បណ្ដាលឲ្យរងការខូចខាត នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦០-១៦១ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ព្រះសីហនុ រវាងរថយន្តដឹកប្រេងតេលា បុករថយន្តកុងតឺន័រ។

រថយន្តដឹកប្រេងតេលា ពាក់ស្លាកលេខ ភ្នំពេញ3B-6785 បើកបរដោយឈ្មោះ នុត ចន្ធារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ បើកបរ មានទីលំនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ ក្នុងទិសដៅចេញពីខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿង ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរថយន្តដឹកប្រេងតេលារងការខូចនៅលើទ្រូងថ្នល់។

ករណីនេះ ពុំបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ។

ក្រោយកើតហេតុ ខាងរថយន្តកុងតឺន័រ (មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ) បានបើកទៅមុខបាត់ មិនឈប់នៅកន្លែងកើតហេតុទេ៕

មតិយោបល់