ព័ត៌មានជាតិ

កម្មវិធី​ថ្មី​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ដឹង​ពី​ទី​តាំ​ងរបស់​ស្ត្រី​រកស៊ី​ផ្លូវភេទ​ (Video Inside)

តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា មាន​កម្មវិធី​ថ្មី​មួយ​ត្រូវបាន​អ្នកជំនាញ​បង្កើតឡើង​ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ដឹង​ពី​ទីតាំង​របស់​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​ជិតៗ​ខ្លួន តាមរយៈ​ប្រព័ន្ធ GPS ។ កម្មវិធី​នេះ​ត្រូវបាន​បង្កើត​ដោយ​លោក Pia Poppenreiter និង​ត្រូវបាន​ចាប់ផ្តើម​ប្រើ​ដំបូង​នៅក្នុង​ប្រទេស​អល្លឺម៉ង់​កាលពីដើម​ខែ​នេះ​។ អ្នកប្រើប្រាស់​អាច​ភ្ជាប់​កម្មវិធី​នេះ និង​ស្វែងរក​ប្រភេទ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដែល​ពួក​គេ​ចង់បាន តាមរយៈ​ប្រភេទ​នៃ​រូបរាងកាយ​, ពណ៌​ភ្នែក​, បុគ្គលិកលក្ខណៈ និង​តម្លៃ​អតិបរមា​ដែល​ពួកគេ​ត្រូវ​ចំណាយ​។ លោក Poppenreiter បាន​និយាយថា​គាត់​ចង់​បង្កើត​ឧបករណ៍​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​រកស៊ី​ផ្លូវភេទ​ផងដែរ​៕​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

2014-04-28_113016

មតិយោបល់