កំពង់ស្ពឺៈ កម្លាំងផ្នែកគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន បានអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ លោក លាង លីហៀង ចៅក្រម ស៊ើបសួរ អមសាលាដំបូងខេត្តកំពង់ស្ពឺ លេខ:២៤៦ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឲ្យចាប់ខ្លួន ឈ្មោះ អុន រាសី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ០៩ និង៤៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
ជាប់ចោទពីបទ៖ ជួញដូរខុសច្បាប់ នូវសារធាតុញៀន។ ក្នុងកិច្ចប្រតិបត្តិការខាងលើ ដកហូតវត្ថុតាង៖ ម៉្សៅក្រាមសថ្លា សង្ស័យគ្រឿងញៀន ២១កញ្ចប់ (មធ្យម ០១កញ្ចប់)
ករណីខាងលើ សមត្ថកិច្ច កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់