ព័ត៌មានជាតិ

ទឹកហូរច្រោះបណ្ដាលឲ្យរលំបង្គោលភ្លើង និងដាច់ចរន្តអគ្គិសនី

កំពង់ចាមៈ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី អគ្គិសនីកំពង់ចាម សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាបន្ទាន់ តំបន់ភ្លើងប៉ុស្តិ៍ PS-60 ; PS-76 ; PS-77 ស្ថិតក្នុងអាជ្ញាបណ្ណរបស់ក្រុមហ៊ុនមេគង្គស្មាតផៅវ័រ ។
មូលហេតុ៖ ដោយសារភ្លៀងខ្លាំងទឹកហូរច្រោះរលំបង្គោលបណ្តាញបញ្ជូនតង់ស្យុងមធ្យម ២២គីឡូវ៉ុល ចំនួនមួយដើម នៅភូមិល្ពៀក ឃុំស្រក ស្រុកស្ទឹងត្រង់។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ៕

មតិយោបល់