ព័ត៌មានជាតិ

រថយន្តសាំងយ៉ុង បើកបុកបុរសម្នាក់ស្លាប់យ៉ាងរន្ធត់

តាកែវ: កាលពីវេលាម៉ោង ៧ និង៥០នាទី ឪយប់ថ្ងែទី១៧ ខែកញ្ញា ឆ្នាំ ២០១៩ លើផ្លូវជាតិលេខ២ ចន្លោះគឺឡូម៉ែត្រលេខ ៨២-៨៣ ស្ថិតក្នុងភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងអ្នកជិះកង់ ក្នុងទិសដៅស្របទិសគ្នា។

រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-9513 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ កម្លាំងជំនាញទៅដល់ទីតាំងខាងលើ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។

អ្នកជិះកង់ ឈ្មោះ ខាត់ ព្រឹម ភេទ ប្រុស អាយុ ៥៩ឆ្នាំមុខរបធ្វើស្រែ រស់នៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (បានស្លាប់នៅកន្លែងកើតហេតុ)។

មូលហេតុ៖ រថយន្តបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង និងយកមធ្យោបាយពាក់ព័ន្ធ ទៅរក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីកសាងសំណុំរឿង ចាត់តាមនិតិវិធីច្បាប់ រីឯសពបានប្រគល់ជូនបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់