ព័ត៌មានជាតិ

ផ្លូវក្រហូងដែលបាក់ស្រុតលូ លើកំណាត់ផ្លូវជាតិលេខ ៤៨ កំពុងធ្វើការជួសជុលហើយ

កោះកុងៈ យោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មានការជួសជុលផ្លូវថ្នល់ ក្នុងការលុបក្រហូងដែលបានបាក់ស្រុតលូ លើកំណាត់ផ្លូវជាតិលេខ៤៨ នៅត្រង់ គ.ម៤៥+២០០ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋភ្លាមៗ និងធ្វើការលុបសំបុកមាន់ ដោយប្រើថ្មចម្រុះលាយស៊ីម៉ងត៏នឹងកៅស៊ូ CRS2 ត្រង់ គ.ម០០៣+០០០និងគ.ម១២២+០០០ ដល់ គ.ម១២៣+០០០៕

មតិយោបល់