ព័ត៌មានជាតិ

ស្ត្រីអាជីវករម្នាក់ ជិះម៉ូតូបុកឆ្កែ បណ្តាលឲ្យដួលរងរបួសធ្ងន់

ព្រៃវែង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង៨និង៤៥នាទី ថ្ងៃទី១៩ ខែមេសា​ ឆ្នាំ២០២០ នៅចំណុចព្រៃកណ្តៀង ឃុំព្រៃកណ្តៀង មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកឆ្កែ ។

ម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1F 9665 បើកបរដោយឈ្មោះ ទា ធា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង របួសក្បាល ។

ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ម៉ូតូរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រៃកណ្តៀង ។ មូលហេតុបណ្ដាលមកពីសត្វឆ្កែរត់ឆ្លងថ្នល់ពីកើតទៅលិចម៉ូតូគេចមិនទាន់ក៏បានបុកឆ្កែតែម្តង៕

មតិយោបល់