ព័ត៌មានជាតិ

កម្ពស់ទឹកប្រកាសអាសន្ន នៅស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់…

កំពង់ឆ្នាំងៈ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក នាក់ ដាង អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានមុខព្រួញចុះជួយខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ សហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះពិនិត្យទឹកជំនន់សឹ្ទងពោធិ៍សាត់ ក្នុងនោះកម្ពស់ទឹកដូចខាងក្រោម ៖
-នៅស្រុកភ្នំក្រវាញ កម្ពស់ទឹក ៤.២៨ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន ៦.០០ម៉ែត្រ
-នៅក្រុងពោធិ៍សាត់ កម្ពស់ទឹក ៥.២៩ម៉ែត្រ កម្ពស់ទឹក ប្រកាសអាសន្ន ៥.០០ម៉ែត្រ
និងបានបន្តដំណើរចុះពិនិត្យស្ថានភាពស្រូវ នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕

មតិយោបល់