ផ្ទះ ព័ត៌មានជាតិ ខំធ្វើដំណើរតា...

ខំធ្វើដំណើរតាំងពីតាកែវ មកលួចឆ្កឹះសោរបន្ទប់នៅភ្នំពេញមានអីខ្នោះ

0

ភ្នំពេញ: បុរសម្នាក់ខំធ្វើដំណើរតាំងពីតាកែវ មកលួចឆ្កឹះសោរបន្ទប់នៅភ្នំពេញ សំណាងមិនល្អត្រូវម្ចាស់ផ្ទះឃើញទាន់ ក៍ចាប់ប្រគល់ឲ្យសមត្ថកិច្ចបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង០០នាទី ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចបន្ទប់ជួលលេខ៨ ជាន់ទី២ ផ្ទះលេខ៦៣ ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហ៊ុ រាជ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្កូវ ឃុំជីខ្នា ស្រុកទ្រាំង ខេត្តតាកែវ។

ចំណែកម្ចាស់បន្ទប់ជួលឈ្មោះ រឿន ចន្នី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៦៣ ភូមិ ព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.