ព័ត៌មានជាតិ

ខឹងម្តាយលក់ដីមិនចែកចំណែកឲ្យចង.ក សម្លាប់ខ្លួនចោលប្រពន្ធកូនបាត់

សៀមរាបៈ បុរសម្នាក់ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំនុចភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
សាកសពជនរងគ្រោះមានឈ្មោះ ផាន់ ជ្រក់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរកសិករ ។
ក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចបានចុៈដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព បានចង.ក.និងខ្សែអង្រឹងពណ៌ខៀវ ប្រវែង៣ម៉ែត្រ ភ្ជាប់និងមែកដើមក្រសាំង កម្ពស់៤,២០ម៉ែត្រ ក្រោយផ្ទៈរបស់គាត់ផ្នែកត្បូងចំងាយ១៣០ម៉ែត្រ ។
សាកសពមានស្លាកស្នាមមានស្នាមជាំ.ក.ផ្នែកខាងមុខ ចេញទឹកកាម ក្រៅពីនោៈពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌទេ ។
តាមការអះអាងរបស់ឈ្មោៈ ស៊ត់ សប (ប្រពន្ធរបស់សាកសព) បានឱ្យដឹងថា៖ ប្តីគាត់(ផាន់ ជ្រក់)មិនធ្លាប់មានទំនាស់ក្នុងគ្រួសារទេ តែកន្លងមកគេធ្លាប់និយាយរំលើកអន់ចិត្តនិងម្តាយបង្កើតលក់ដីបានមិនចែកចំណែកខ្លះអោយខ្លួន ។នៅយប់មិញនេៈ គេដេកជុំគ្រួសារធម្មតា លុៈព្រឹកថ្ងៃឡើង(១៨ ០៩ ២០១៩)វេលាម៉ោង៥ និង៣០នាទី ក៏ឃើញគេចង.ក.ស្លាប់តែម្តង ។
ក្នុងករណីខាងលើនេះ មិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ៕

 

មតិយោបល់