ភ្នំពេញៈ អគ្គិភ័យដែលឆាបឆេះឃ្លាំងស្តុប កម្ទិចក្រណាត់ មួយកន្លែង នៅក្នុងរោងចក្រ ឌីន លីង ហ្គាម៉ិន ឯ.ក យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ព្រមទាំងជនជាតិចិន ដែលដេកក្នុងរោងចក្រ ជួយយកបំពង់បាញ់ពន្លត់ និងសមត្ថកិច្ច ជួយអន្តរាគមន៍ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី
យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចខាងជើងខាងក្រោយផ្សារជម្ពូវ័ន្ត ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិជម្ពូវ័ន្ត៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ឃ្លាំងស្តុបកម្ទិចក្រណាត់ មានទំហំ៤ម៉ែត្រ គុណនិង៧ម៉ែត្រ ជញ្ជាំងថ្ម ប្រក់ស័ង្កសី ដែលនៅក្នុងរោងចក្រមានឈ្មោះ ឌីន លីង ហ្គាម៉ិន ឯ.ក ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ មានផ្សែងហ៊ុយ ចេញពីក្នុងឃ្លាំងស្តុបកម្ទិចក្រណាត់ ហើយក៏បង្កជាអគ្គិភ័យឆាបឆេះ ភ្លាមៗនោះ ប្រជាពលរដ្ឋ និងជនជាតិចិនបាន យកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ ថែមទាំងយកធុងមកដងទឹកជះ នៅតែមិនរលត់ ទើបរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋាន និងហៅរថយន្តពន្លត់ អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍បាញ់ពន្លត់ ដើម្បីបង្ការមិនឲ្យរាលដាលឆេះ បន្តពេញក្នុងរោងចក្រ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលពន្លត់អគ្គិភ័យ បានចេញរថយន្ តជាច្រើនគ្រឿង ដើម្បីជួយអន្តគមន៍បាញ់ពន្លត់ រហូតមកដល់វេលា ម៉ោង១១និង៣០ នាទីយប់នៅថ្ងៃដដែល ទើបអគ្គិភ័យរលត់ទៅវិញទាំងស្រុង ។
ហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួន៧គ្រឿង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ បាញ់ពន្លត់អស់ទាំង៧គ្រឿង ទើបអាចគ្រប់គ្រង់ ស្ថានការណ៍បាន។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។ ចំណែកការខូចខាតឆេះ អស់កម្ទិចក្រណាត់មួយឃ្លាំង ប៉ុន្តែពុំបណ្តាលឲ្យឆេះរាលដាលដល់អាគារ ផ្សេងៗទៀតឡើយ ហើយក៏មិនមាន អ្នករងរបួស ឬស្លាប់នោះទេ៕
មតិយោបល់