ព័ត៌មានជាតិ

លួច​គប់​មាន់​ជល់​គេ​តម្លៃ​៧០​ដុល្លា ដើម្បី​យក​ទៅ​ក្លែម​ត្រូវ​ម្ចាស់​គេ​ទាន់​ប្តឹង​នគរបាល​ចាប់ខ្លួន​

​កំពង់ឆ្នាំង​៖​ជនសង្ស័យ​មា្ន​ក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង​ធ្វើការ​ចាប់​ឃាត់ខ្លួន នៅវេលា ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៤ បន្ទាប់​ជនសង្ស័យ​រូប​នោះ​គប់​មាន​ជល់​របស់គេ​មួយ
ក្បាល​បណ្តាល​អោយ​ងាប់​ដើម្បី​លួច តែ​ម្ចាស់​គេ​ទាន់ ។​ហេតុ​ការណី​នេះ​បាន​កើតឡើង​នៅ​ភូមិ​ស្រែព្រីង​
​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​
​ ​លោក ម៉ា យន់ មន្ត្រីនគរបាល​ព្រហ្មទ័ណ្ឌ​ក្រុង​កំពង់ឆ្នាំ​ង​បាន​និយាយ​អោយដឹងថាៈ ជនសង្ស័យ​
​រូបនោះ​មាន​ឈ្មោះ ចូ​យ វាសនា អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៧ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង តែ​ជន នេះ​បាន​មក​ស្នាក់នៅ ផ្ទះ​មិត្ត​ភ​ក្រ័ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។
​ ​ប្រភព​ដដែល​បាន​បន្តថាៈ មុនពេល​កើតហេតុ​ម្ចាស់​មាន់ឈ្មោះ សួន ស​ង្វា អាយុ​៦០​ឆ្នាំ បាន​លែង​
​មាន​ជល់ មួយ​ក្បាល​នេះ​ពី​ទ្រុង ហើយ​គាត់​បាន​ឃើញ​មាន់​នោះ​ដើរ​ចូលមក​ក្នុង​បរិវេណ​ផ្ទះ​ឈ្មោះ លឹម មាស​ម៉ា​រ៉ា ដែល​ជា​ផ្ទះ​ឈ្មោះ ចូ​យ វាសនា នោះ​ស្នាក់នៅ​។ មួយស្របក់​ក្រោយមក ស្រាប់តែ​គាត់​បាន​ឮ មាន់​ស្រែក ហើយ​ភ្លាមនោះ​ម្ចាស់​មាន់​បាន​ស្ទុះ​រត់​ទៅ​មើលឃើញ​មាន់​គាត់​ប្រកាច់ និង​ងាប់​តែម្តង ហើយ​
​បាន​ឃើញ​ឈ្មោះ ចូ​យ វាសនា ស្ទុះ​រត់​ចូល​ក្នុងផ្ទះ ទើប​គាត់​រាយ​ការណ៏​ទៅ​សមត្ថកិច្ច​នគរបាល​ហើយ​
​បាន​មក​ចាប់ខ្លួន​តែម្តង ។​
​លោក ម៉ា យន់ បានអោយដឹង​ទៀតថាៈក​ន្ល​ង​មក​ម្ចាស់ មាន់​ឮ​ខាងលើ​នេះ​តែង​បាត់​មាន​ជល់​គាត់​
​ជា​រើ​យៗ តែ​មិន​ដែល​ចាប់​បាន​ម្តងណា​ឡើយ ទើប​តែ​លើក​នេះ​ម្ចាស់​មាន់​ទាន់​នឹង​ភ្នែក និង​បាន​បញ្ជាក់ ថាៈ​មាន់​ជល់​ដែល​ជនសង្ស័យ​គប់​ងាប់​បំរុង​លួច​នោះ​តម្លៃ​៧០​ដុល្លា ។​
​ ​ជនសង្ស័យ​ខាងលើ​នេះ​ត្រូវបាន​មន្ត្រីនគរបាល​ក្រុង​បញ្ជាក់​ទៀត​ថាៈ​គឺជា​មុខសញ្ញា​ចាស់​តែមាន​
​ក្នុង​បញ្ជី​របស់​នគរបាល​ក្រុង ហើយ​ពេលនេះ នគរបាល​ក្រុង​បាន​កសាង​សំណុះ​រឿង​បញ្ជូនទៅ​តុលា ដើម្បី​ការចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕
checken

មតិយោបល់