ព័ត៌មានជាតិ

រថយន្តដឹកដបទឹកសុទ្ធ បុកម៉ូតូឌ្រីមសង់ ផ្ដាច់ជីវិតបុរសម្នាក់ នៅខណ្ឌដង្កោ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៩ និង៥០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តដឹកដបទឹកសុទ្ធ បុកម៉ូតូឌ្រីមសង់ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណ:តៃកុងរថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះឈ្មោះ ពិសិដ្ឋ សាមី ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅខេត្តព្រៃវែង។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ខណ:ពេលនេះ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ កំពុងធ្វើការវាស់វែង សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់