ព័ត៌មានជាតិ

Update៖ យុវជនម្នាក់ភ្លាមៗ និង ២នាក់ទៀត រងរបួសធ្ងន់ ក្រោយជិះម៉ូតូឌុបគ្នា ទៅបុកជាមួយរ៉ឺម៉កកង់បី នៅខណ្ឌមានជ័យ

ភ្នំពេញ: នៅវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរ៉ឺម៉កកង់បី។

ជនរងគ្រោះឈ្មោះ ម៉ែន ពៅ ភេទប្រុស អាយុ ២២ឆ្នាំ (ស្លាប់) ធ្វើការនៅក្នុងបុរីប៉េងហួត ស្រុកកំណើត ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។
ម៉ូតូម៉ាក ស៊ុយស៊ុគីឡែត ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 1N-4027។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នា ៣នាក់ ធ្វើដំណើរពីត្បូងទៅជើងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បុកជាមួយរ៉ឺម៉កកង់បី កំពុងបម្រុងបត់ឆ្លងផ្លូវ ពីក្រោយបណ្ដាលឲ្យម៉ូតូដួល និងមនុស្សស្លាប់ រងរបួសធ្ងន់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក និងទាក់ទងរថយន្តសាមុយ ដឹកជនរងគ្រោះរងរបួសធ្ងន់ ទៅសម្រាកព្យាបាលមន្ទីរពេទ្យ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់