បាត់ដំបងៈ បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនមុខសញ្ញាចំនួនម្នាក់ ដកហូតបានថ្នាំញៀនព្រមទាំងសម្ភារ:មួយចំនួននៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ អនវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម សេនី យ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចមតិណែនាំលើការ ងារជំនាញ ពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបងដែល មានលោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង ដឹកនាំកងកម្លាំងនគរបាលធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ នៅចំណុចភូមិរំចេក ២សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ ខ្លួនជនសង្ស័យបានចំនួនម្នាក់គឺ៖
១-ឈ្មោះ សុខ សុវ៉ាន់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិរំចេក ០២សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងនេះចាប់យកបានវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០១កូនថង់
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-កាបូបខ្មៅចំនួន០១
ជនសង័្សយត្រូវបាន រៀបចំឯកសារតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់