ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ចុះបង្ក្រាបជនជាតិចិនជាង១០នាក់ ក្នុងខណ្ឌឬស្សីកែវ!

ភ្នំពេញៈ ជនជាតិចិនចំនួន១២នាក់ ក្នុងចំណោមជនជាតិចិនចំនួន៧៤នាក់ ដែលគ្មានលិខិតឆ្លងដែន និងដកហូតលិខិតឆ្លងដែនបានចំនួន២២ក្បាល ដែលគ្មានភ្ជាប់ជាមួយសៀវភៅការងារ ផងដែរ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នៅចំណុចការដ្ឋានសំណង់ និងកន្លែងស្នាក់នៅរបស់ជនជាតិចិន តាមបណ្តោយផ្លូវលេខ ២៧៣ និងផ្លូវ V១-១៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនជាតិចិនទាំង១២នាក់ រួមនិងលិខិតឆ្លងដែនខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តទៀត៕

មតិយោបល់