ព័ត៌មានជាតិ

បុរសអ្នកដើរទិញអេតចាយម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករ៉ឺម៉កម៉ូតូ បណ្តាលឲ្យស្លាប់ចោលកូន និងប្រពន្ធកំពុងមានផ្ទៃពោះបីខែ

កណ្តាល: នៅវេលាម៉ោង០៨និង៤០នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បុរសអ្នកដើរទិញអេតចាយម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ចោលកូននិងប្រពន្ធកំពុងមានផ្ទៃពោះបីខែចំនួ​ន២នាក់ ក្នុងហេតុការណ៍ករណីរថយន្តតាកូម៉ាមួយគ្រឿង បើកបុករ៉ឺម៉កម៉ូតូជនរងគ្រោះ ទីតាំងស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

នៅមុនពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តតាកូម៉ាមួយគ្រឿង បើកបរតាមបណ្តោយផ្លូវបេតុង ។ ខណ:ធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បានបុករ៉ឺម៉កម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសអ្នកដើរទិញអេតចាយម្នាក់ស្លាប់ ដោយបានបន្សល់ទុកកូន និងប្រពន្ធកំពុងមានផ្ទៃពោះបីខែចំនួន២​នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាយប់ លុះព្រឹកឡើងទើបមានសាច់ញាតិជនរងគ្រោះមកទទួលសាកសពយកទៅធ្វើបុណ្យ ។

ជនរងគ្រោះមានឈ្មោះ សម្បត្តិ ឈុនអ៊ាង អាយុ២៩ ឆ្នាំ មុខរបរជាអ្នកដើរទិញអេតចាយ មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំនួន២នាក់ ម្នាក់ប្រពន្ធកំពុងពពោះបីខែ ។

សាកសពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតឯខេត្តកំពុងចាម ៕

មតិយោបល់