ព័ត៌មានជាតិ

អាសូណាស់! បុរសម្នាក់ទៅរាប់បាតនៅវត្តរអិលជើងដួលស្លាប់ភ្លាមៗ

កំពង់ធំ: កាលពីវេលាម៉ោង ៩និង១៥នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មានករណីបុរសម្នាក់រអិលជើងដួលស្លាប់ ខណ:ពេលកំពុងរាប់បាត ស្ថិតក្នុងភូមិទូលចារ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ មាស គុជ ភេទប្រុស អាយុ ៥៣ឆ្នាំ នៅភូមិទូលចារ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង ៥និង១០នាទី ខ្លួនទៅរាប់បាតនៅអាស្រមភ្នំបារាំង ចម្ងាយពីភូមិបាក់ស្រី ប្រហែល ១គីឡូម៉ែត្រ ពេលរាប់បាត និងរៀបចំចង្ហាន់ព្រះសង្ឃជាមួយអ្នកភូមិខាងលើរួច ដល់ម៉ោង ៩និង៣០នាទី ក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញតាមផ្លូវចុះពីភ្នំប្រហែល ៨៥ម៉ែត្រ ឃើញជនរងគ្រោះរអិលដួល ហើយស្រែកឲ្យគេជួយ ដោយយកដៃខ្ទប់ក្បាល ភ្លាមៗនោះខ្លួនបានជិះម៉ូតូទៅហៅអ្នកភូមិដែលរាប់បាទ មកជួយមើលឃើញជនរងគ្រោះដកដង្ហើមតឹង ព្រមទាំងនិយាយមិនចេញ មួយសន្ទុះក៏ដាច់ខ្យល់ស្លាប់។

ក្រោយពេលកើតហេតុ សពត្រូវបានសមត្ថកិច្ចបញ្ជូនឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់