ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ម៉ូតូរបស់គាត់ទុកមុខផ្ទះ ស្រាប់តែត្រូវចោរលួចយកទៅបាត់ នៅចំណុចម្តុំភូមិព្រែកទាល់១
សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ម៉ូតូដែលបាត់នោះ ជារបស់សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី២ ម៉ាក Honda Moove ពណ៌ ស-ខ្មៅ ស្លាកលេខ1CZ-7842។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យទី២ ហើយបានសំណូមពរដល់សមត្ថកិច្ច ឲ្យជួយពន្លឿនការស្វែង រកម៉ូតូគាត់ផង។
សូមបញ្ជាក់៖ មួយរយៈចុងក្រោយនេះ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ សម្បូរទៅចោរឆក់ ចោរលួច ក្មេងស្ទាវដេញវ៉ៃគ្នា យ៉ាងអនាធិបតេយ្យ ជាពិសេសលោកមេប៉ុស្តិ៍ ស្ទឹងមានជ័យទី២ ហាក់បីដូចជាមិនអាចទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋានខ្លួន បានទាល់តែសោះ ហើយក៏មិនដែរឃើញលោក ដឹកនាំមន្ត្រីក្រោមឱវាទ ចុះល្បាតក្នុងដែន សមត្ថកិច្ច ឃើញតែមន្ត្រីល្បាតមួយភ្លាត ព្រលប់មិនទាន់ រត់ចូលប៉ុស្តិ៍វិញបាត់អស់ ធ្វើឲ្យពលរដ្ឋរិះគន់ ថាតើឲ្យគាត់សង្ឃឹមពីណាទៅ សង្ស័យលោកមេប៉ុស្តិ៍ រវល់ការងារខាងក្រៅច្រើនពេក ទើបភ្លេចមិនបានពិនិត្យ មើលគ្រប់ជ្រុងជ្រោយ។
ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យទី២ សំណូមពរតាមរយៈសារព័ត៌មាន Post News ឲ្យលោក ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយជំរុញលោក មេប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឲ្យមានការល្បាតពួនស្ទាក់ កុំឲ្យមានបទល្មើស ក្នុងមូលដ្ឋានញឹកញាយពេក វាជារឿងដដែល ធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្ត លើចំណាត់ការរបស់សមត្ថកិច្ច៕
មតិយោបល់