ព័ត៌មានជាតិ

ពលរដ្ឋនៅភូមិកាមែន ប្រទះឃើញកាំភ្លើងមួយដើមប្រគល់ទៅឲ្យប្រធានសន្តិសុខភូមិ

រតនគិរីៈ ប្រជាពលរដ្ឋនៅភូមិកាមែនឃុំសាមគ្គីស្រុកអូរជុំខេត្តរតនគិរីបាននាំគ្នាចេញពីភូមិទៅរកបន្លែផ្លែឈើ ដើម្បីមកលក់នៅទីផ្សារក្នុងគ្រួសារនិមួយៗ ដើម្បីផ្ទុកនិងជីវភាពមួយគ្រាៗនោះផងដែរ។

ខណៈនោះ បងប្អូនជនជាតិដើមភាគតិចបបួលគ្នាទៅចូលក្នុងព្រៃមានគ្នា៤ទៅ៥នាក់ កាល​ពី​វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ បងប្អូនជនជាតិដើមភាគតិចទាំងនោះបានចូលព្រៃជ្រៅក៏ប្រទះឃើញកាំភ្លើងអាកា១ដើមមិនដឹងមានគ្រាប់ប៉ុន្មាននោះទេ ហើយក៏នាំគ្នាលែងជីកទំពាំកាច់បន្លែបន្តនោះទៀត ព្រោះប្រញ៉ាប់យកកាំភ្លើង១ដើមនេះ មកក្នុងភូមិហើយក៏ប្រគល់ឲ្យប្រធានសន្តិសុខភូមិ។

ហើយសន្តិសុខក្នុង​ភូមិរូបនោះបានសួរថា បានកាំងភ្លើងពីណាបងប្អូនទាំងនោះបានឆ្លើយថា រើសបានក្នុងព្រៃលោកប្រធានសន្តិសុខភូមិបានទទួលកាំភ្លើងអាការនោះ។ ហើយក៏ប្រញាប់ប្រញាលពាក់ឯកសណ្ឋាសន្តិសុខភូមិហើយក៏ទាញម៉ូតូកញ្ចាស់១គ្រឿងជិះស្ពាយកាំភ្លើងយ៉ាងលឿនសំដៅមកប៉ុស្តិ៍នគរបាលសាមគ្គី ដើម្បីប្រគល់ជូនឲ្យលោកមេប៉ុស្តិ៍ឃុំសាមគ្គីជាបន្ទាន់។

លោកប្រធានសន្តិសុខភូមិរូបនោះបានប្រាប់មេប៉ុស្តិ៍សាមគ្គីថា បងប្អូនគាត់ចូលក្នុងព្រៃកាច់បន្លែក៏ប្រទះឃើញអាវុធមួយដើមនេះបានប្រគល់ទៅឲ្យគាត់។
នគបាលប៉ុស្តិ៍សាមគ្គីបានទទួលកាំភ្លើងនោះហើយរួចក៏ពិនិត្យបច្ច័យត្រឹមត្រូវលោកមេប៉ុស្តិ៍បានឲ្យកូនចៅជាមន្ត្រីនគបាលនិងប្រធានសន្តិសុខភូមិចុះដើរល្បាតតាមភូមិសាស្ត្រព្រៃខាងលើដែលបងប្អូនរើសកាំភ្លើងអាការបាននោះក៏ប្រទះឃើញម៉ូតូមួយគ្រឿងទៀតលាក់ទុកក្នុងព្រៃក្បែរមាត់ជ្រោះក្នុងភូមិប្រាក់មួយ ឃុំសាមគ្គី ក៏ប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមស៊េរីចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ។

បើតាមសម្តីលោកមេប៉ុស្តិ៍បានឲ្យដឹងថា កាំភ្លើងនឹងម៉ូតូនេះ ជារបស់ចោរដែលបម្រុងធ្វើសកម្មភាពក្នុងភូមិឃុំខាងលើនេះ តែប្រហែលជាធ្វើសកម្មភាពមិន បានបែកការក៏ទុករបស់នេះក្នុងព្រៃចោលតែម្តងទៅ។ ក្រោយមានហេតុការណ៍លើខាងនេះ នគបាលស្រុកអូរជុំបានអំពាវនាវដល់ប្រជាពលរដ្ឋបានបាត់ម៉ូតូពីលំនៅដ្ឋានណាមួយ សុំមកពិនិត្យមើលម៉ូតូនៅអធិការស្រុកអូរជុំចុះ៕​

មតិយោបល់