ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនសិស្សវិទ្យាល័យវត្តភ្នំ ២នាក់ ករណីឆក់…

ភ្នំពេញ: កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៧និង១៥នាទី កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្តែង ២នាក់ ពីបទ អំពើលួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកIPhoneX ពណ៌ស ស៊ីមកាតលេខ០៦៦ ៨៧៧ ១៨៨ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៧១អឺ០ ផ្លូវព្រះស៊ីសុវត្ថិ ក្រុម៩៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចាប់យកវត្ថុតាង៖ ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ ស ឆ្នាំផលិត ២០១៤ លេខតួ លេខម៉ាស៊ីន ៣១៨៩១៥ ពាក់ស្លាកលេខ ភ្នំពេញ១GD ៤៥៣៤
ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងភស្តុតាង ទូរសព្ទ័ដៃរបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យដើម្បីចាត់ការមានីតិវិធីមាន៖
១-ឈ្មោះ ឃឿន ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំ ស្នាក់នៅផ្ទះលេខ១៤១ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២-ឈ្មោះ សន សុភារ: ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ភស្តុតាងចាប់យកបាន៖
-ទូរសព្ទ័ដៃម៉ាកIPhoneX ពណ៌ស ស៊ីមកាតលេខ០៦៦ ៨៧៧ ១៨៨

ជនរងគ្រោះឈ្មោះ ឈាន លក្ខ័ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវមិនចាំលេខ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់